អតីតប្រធានាធិបតីសិង្ហបុរី លោក S R Nathan បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ក្នុងអាយុ៩២ឆ្នាំ ពោលគឺ៣សប្ដាហ៍ក្រោយពីលោកកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
យោងតាមការផ្សាយរបស់ Channel News Asia បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីសិង្ហបុរីបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោក Nathan។
លោក Nathan គឺជាប្រធានាធិបតីសិង្ហបុរីទី៦ ដែលត្រូវបានជ្រើសរើសឲ្យកាន់តំណែងនេះចាប់ពីឆ្នាំ១៩៩៩ រហូតដល់លោកចុះចេញពីតំណែងកាលពីឆ្នាំ២០១១៕