ប្រទេសអ៊ីតាលីប្រកាសដាក់តំបន់រញ្ជួយដី កាលពីថ្ងៃពុធនោះក្នុងសភាពអាសន្ន ហើយក្រុមការងារនៅតែបន្តស្វែងរកអ្នកដែលជាប់នៅក្នុងអាគារបាក់បែក ខណៈអ្នកស្លាប់កើនដល់២៥០នាក់។
របាយការណ៍សមត្ថកិច្ចបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់២៥០នាក់ ហើយអ្នករងរបួសមានចំនួន៣៦៥នាក់ ខណៈក្រុមការងារជួយសង្គ្រោះនៅតែបន្តការពាររបស់ពួកគេរហូតដល់យប់ទី២កន្លងទៅនេះ។ នេះបើតាមសារព័ត៌មាន BBC។
កាលពីម៉ោង៣ជិតភ្លឺថ្ងៃពុធ មានរញ្ជួយដីកម្លាំង៦,២រិច្ឆទ័រ ញ័រនៅកណ្តាលទីក្រុង Amatrice ជាក្រុងដែលមានមនុស្សច្រើនស្ថិតនៅក្នុងខេត្ត Rieti។
ក្រោយការរញ្ជួយនោះ ក្រុមអ្នកជួយសង្គ្រោះប្រមាណ៥០០០នាក់ ជួយអន្តរាគមន៍ស្វែងរកអ្នកដែលនៅរស់រានមានជីវិត។
នាយករដ្ឋមន្ត្រី Matteo Renzi ប្រកាសឈប់យកពន្ធពីប្រជាពលរដ្ឋនៅតំបន់រញ្ជួយដី ហើយត្រៀមលុយជាង ៥៥លាន៤សែនដុល្លារអាមេរិក ដើម្បីសាងសង់អាគារក្នុងក្រុងនិងផ្ទះប្រជាពលរដ្ឋឡើងវិញ៕