លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំពិភាក្សាពីស្ថានភាពជនជាតិដើមភាគតិចនិងបញ្ចប់ការបះបោរផ្តាច់ខ្លួនចេញពីប្រទេសដែលពួកគេកំពុងរស់នៅ។
តំណាងមកពីសហគមន៍អន្តរជាតិរាប់រយនាក់បានជួបប្រជុំគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាពិភាក្សាផ្តោតសំខាន់លើសិទ្ធិជនជាតិដើមភាគតិចកសាងសន្តិភាពជាមួយរដ្ឋាភិបាលនិងបញ្ចប់ការបះបោរផ្តាច់ខ្លួន។ នេះបើតាមសារព័ត៌មាន Aljazerra។
កិច្ចប្រជុំចាប់ផ្តើមកាលពីថ្ងៃពុធម្សិលមិញនៅថ្ងៃទីក្រុងណៃពីដរ ដែលដំណើរការប្រជុំនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ។
លោកស្រី អ៊ុង សានស៊ូជី មានតួនាទីត្រឹមទីប្រឹក្សារដ្ឋ ប៉ុន្តែបំពេញការងារដូចជាមេដឹកនាំប្រទេស។
លោកស្រី អ៊ុង សានស៊ូជី លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក មីន អ៊ុងលាំង មេបញ្ជាការយោធាភូមា ត្រូវបានគេរៀបចំកាលវិភាគឲ្យថ្លែងសុន្ទរកថាបើកកិច្ចប្រជុំនេះ៕