លោក អូបាម៉ា បានព្រមានទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍នេះថាមិនអាចបដិសេធមិនទទួលស្គាល់ផ្លូវច្បាប់នោះទេ លោកថាបើនៅតែមិនទទួលស្គាល់នោះ នឹងធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងខ្លាំង អាចគំរាមកំហែងសន្តិសុខក្នុងតំបន់។
ជម្លោះនៅសមុទ្រចិនខាងត្បូងប្រឈមមុខដាក់គ្នា ដែលអាចឈានដល់ការប្រើប្រាស់អាវុធរវាងមហាអំណាចចិនជាមួយប្រទេសជិតខាង បើទោះជាតុលាការអន្តរជាតិចេញសេចក្តីសម្រេចកាលពីខែកក្កដាថា ចិនមិនមានសិទ្ធិផ្លូវច្បាប់គ្រប់គ្រងដែនដីនោះក៏ដោយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
លោក អូបាម៉ា ថាការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិកាលពីខែកក្កដាថាបានចងភ្ជាប់ករណីជម្លោះសមុទ្រចិនខាងត្បូង ដែលបញ្ជាក់ថាអ្នកណាជាម្ចាស់កម្មសិទ្ធិលើតំបន់។
សេចក្តីសម្រេចរបស់តុលាការអាជ្ញាធរអន្តរជាតិកាលពីពាក់កណ្តាលខែកក្កដាបានសម្រេចថា ចិនមិនមានសិទ្ធិគ្រប់គ្រងលើដែនទឹកកំពុងមានជម្លោះជាមួយហ្វីលីពីននោះទេ។ ប៉ុន្តែចិនប្រកាសថា ខ្លួនមិនទទួលយកការសម្រេចនោះទេដោយចោទថា វាជាការរៀបចំរបស់អាមេរិក៕