បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី គ្លីនតុន បានសម្រេចលុបចោលគម្រោងទៅយុទ្ធនាការឃោសនានៅរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបញ្ហាជំងឺរលាកសួតធ្វើទុក្ខខ្លាំង។
លោកស្រីចាប់ផ្តើមធ្វើទុក្ខនៅពេលចូលរួមពិធីរំឭកព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ខែកញ្ញាលើអាគារមជ្ឈមណ្ឌលពាណិជ្ចកម្មពិភពលោក។ ពេលនោះដោយសារជំងឺធ្វើទុក្ខ លោកស្រីបានចាកចេញមុនកម្មវិធីចប់។
ក្រុមការងាររបស់លោកស្រី គ្លីនតុន ថ្លែងថា លោកស្រីបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺតាំងពីថ្ងៃសុក្រគឺរលាកសួតនិងខ្សោះជាតិទឹក។ វេជ្ជបណ្ឌិតរបស់លោកស្រីថ្លែងថា លោកស្រីកំពុងតែមានភាពប្រសើរឡើងនៃស្ថានភាពជំងឺ។
ក្នុងវីឌីអូដែល BBC ផ្សាយថា គឺលោកស្រីទន់ជង្គង់ជិតជួល ក៏ត្រូវបានអង្គរក្សគ្រាឡើងរថយន្តចេញពីកន្លែងរៀបចំពិធីរំឭកព្រឹត្តិការណ៍វាយប្រហារ១១កញ្ញានោះ។
តាមគម្រោងលោកស្រី គ្លីនតុន ត្រូវធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ានៅព្រឹកថ្ងៃចន្ទនេះរយៈពេល២ថ្ងៃ ដើម្បីប្រមូលមូលនីធិនិងថ្លែងសុន្ទរកថាអំពីសេដ្ឋកិច្ច ប៉ុន្តែដោយសារសុខភាពមានបញ្ហា ទើបលោកស្រីសម្រេចលុបចោលគម្រោងនេះ៕