ទូកដឹកអ្នកធ្វើធម្មាត្រារបស់ពួកមូស្លីមបានបុកស្ពាននៅក្នុងទន្លេចៅព្រះយ៉ា ក្នុងប្រទេសថៃ កាលពីម្សិលមិញ បណ្តាលមនុស្ស១៣នាក់ស្លាប់និងជាង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅជិតទីក្រុងបុរាណមួយរបស់ថៃគឺអាយុធ្យា ជាទីក្រុងដែលពេញនិយមខ្លាំងសម្រាប់វិស័យទេសចរណ៍។ ទោះយ៉ាងណារបាយការណ៍សមត្ថកិច្ចបង្ហាញថាមិនមានជនបរទេសនៅក្នុងនោះទេ។
របាយការណ៍បឋមបង្ហាញថាមនុស្ស១៣នាក់ស្លាប់ ៣៣នាក់រងរបួស និងជាង១០នាក់ផ្សេងទៀតបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរក។ កន្លែងកើតហេតុនេះកើតឡើងនៅចម្លាយប្រមាណ៨០គីឡូម៉ែត្រនៅប៉ែកខាងជើងនៃទីក្រុងបាងកក៕