សារព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងតិចមានអ្នកដំណើរ៣នាក់បានស្លាប់ ហើយជាង១០០នាក់ផ្សេងទៀតបានរងរបូសធ្ងន់នៅក្នុងឧបទ្ទវហេតុរថភ្លើងបុកស្ថានីយ នៅឯស្ថានីយរថភ្លើង Hoboken ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Ben Fairclough ជាសាក្សីដែលបានឃើញឧបទ្ទវហេតុ បានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំមិនបានស្ថិតនៅលើរថភ្លើងនោះទេ តែខ្ញុំមកដល់ស្ថានីយនេះនៅពេលដែលកើតហេតុ។ មានមនុស្សមួយចំនួនបានវារចេញពីរថភ្លើងតាមបង្អួច ហើយក៏មានមួយចំនួនខ្លះកំពុងអង្គុយដោយមានហូរឈាមតាមក្បាលរបស់ពួកគេ។ ខ្ញុំសង្កេតឃើញថាមានអ្នករបួសច្រើនណាស់“។
លោក Mark Cardona ជាអ្នកដំណើរកំពុងរងចាំរថភ្លើងទៅធ្វើការនៅស្ថានីយ Hoboken បាននិយាយប្រាប់ BBC ថារថភ្លើងនោះបានបើកក្នុងល្បឿនយ៉ាងលឿន ហើយក៏បានទៅបុកជាមួយស្ថានីយរថភ្លើងនោះ។
អ្នកដំណើរភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់ Manhattan តាមរយៈរថភ្លើងនោះ។ ហើយស្ថានីយ Hoboken ស្ថិតនៅចំកណ្តាលរដ្ឋ New Jersey និង រដ្ឋ New York។
ស្ថានីយរថភ្លើង Hoboken ត្រូវបានផ្អាក់ដំណើរការបណ្តោះអាសន្នសិនបន្ទាប់ពីឧបទ្ទវហេតុ៕