មន្ត្រីអះអាងថាតំបន់ជាច្រើននៅក្នុងភាគខាងត្បូងនៃប្រទេសអូស្ត្រាលីត្រូវបានកាត់ផ្តាច់អគ្គិសនី បន្ទាប់ពីមានភ្លៀងនិងព្យុះខ្លាំងរយៈពេលពីរថ្ងៃមកនេះ ហើយមានរន្ទះបាញ់កើតឡើងប្រមាណ៨០០០០ដង។
អាជ្ញាធររាយការណ៍ថាភ្លៀងព្យុះពីរថ្ងៃមកនេះ បានបំផ្លាញបង្គោលកន្លែងចែកចាយអគ្គិសនីចំនួនជាង២០កន្លែង។ មន្ត្រីបានរៀបចំអគ្គិសនីឲ្យដំណើរការឡើងវិញនៅក្នុងតំបន់ Adelaide ប៉ុន្តែកន្លែងជាច្រើនទៅនៅតែជួបបញ្ហា ហើយតម្រូវឲ្យកាត់ផ្តាច់។ ពលរដ្ឋនៅក្នុងតំបន់នោះកាលពីយប់មិញមិនមានអគ្គិសនីប្រើប្រាស់ទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថានេះជាគ្រោះធម្មជាតិដែលអាក្រក់បំផុតបានកើតឡើង។
ទោះយ៉ាងណាអាជ្ញាធរនៅមិនទាន់បង្ហាញរបាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយសារភ្លៀងនិងព្យុះនេះនៅឡើយទេ៕