បាតុករ​រាប់​ម៉ឺន​នាក់​ទាមទារ​ឲ្យ​អ្នក​ស្រី ផាក ហ្គឹនហេ ចុះ​ចេញ​ពី​តំណែង

ស្រី ផាក ហ្គឹនហេ (រូបភាពពីទីភ្នាក់ងារ​Channel News Asia)

ប្រជាជនកូរ៉េខាងត្បូងរាប់ម៉ឺននាក់ បានចេញតវ៉ានៅកណ្ដាលទីក្រុងសេអ៊ូលនៅល្ងាចថ្ងៃសៅរ៍នេះ នៅក្នុងបាតុកម្មធំបំផុតមួយរបស់ប្រទេសនេះ ដែលទាមទារឲ្យប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ចុះចេញពីតំណែងជុំវិញរឿងអាស្រូវពុករលួយ។

យោងតាមប៉ូលិស មនុស្សប្រហែល ៤ម៉ឺន ៣ពាន់នាក់ ស្ថិតនៅកន្លែងបាតុកម្មដុតទៀននៅក្បាលព្រលប់ថ្ងៃនេះ។ ប៉ុន្តែ អ្នករៀបចំបាតុកម្មនិយាយថា ចំនួនមហាជនដល់ទៅ ១សែននាក់ បានប្រមូលផ្ដុំគ្នា ដែលធ្វើឲ្យបាតុកម្មនេះក្លាយជាការតវ៉ាធំបំផុតមួយ ចាប់តាំងពីបាតុកម្មកាលពីឆ្នាំ២០០៨ ប្រឆាំងនឹងការនាំចូលសាច់គោអាមេរិក។

អ្នកស្រី ផាក ហ្គឹនហេ បានរងការវាយប្រហារពីរឿងអាស្រូវពាក់ព័ន្ធនឹងមិត្តចាស់ម្នាក់ ដែលត្រូវបានគេចោទថាបានប្រើប្រាស់មិត្តភាពជាមួយប្រធានាធិបតី ដើម្បីលូកលាន់ក្នុងកិច្ចការរដ្ឋ។ អ្នកស្រី ផាក បានសន្យាសហការជាមួយរដ្ឋអាជ្ញាក្នុងការស៊ើបអង្កេត។

ពលរដ្ឋកូរ៉េបានផ្ទុះកំហឹងដោយសារតែសេចក្ដីរាយការណ៍និយាយថា អ្នកស្រីបានក្បត់ទំនុកចិត្តមហាជន និងដឹកនាំរដ្ឋាភិបាលខុសឆ្គង ដោយសារតែរឿងអាស្រូវពាក់នឹងគ្រួសារ ឬមិត្តភក្តិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ