កម្មករ​ជិត​១​ពាន់​នាក់​ស្លាប់ ជាង​៧ពាន់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ

ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ពេល​កន្លង​ទៅ (រូបភាពពីបេឡាជាតិរបបសន្តិសុខ​សង្គម​)

សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ជិត ៦​ពាន់​លើក បាន​កើត​ឡើង​ទៅ​លើ​កម្មករ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន សហភាព​ការងារ​កម្ពុជា បាន​លើក​ឡើង​ថា បើ​តាម​របាយការណ៍​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករនិយោជិត បាន​បង្ហាញ​ថា កម្មករ​និយោជិត​មាន​គ្រោះ​ថ្នាក់ ៥៦០៩​លើក ដោយ​​បាន​សម្លាប់​កម្មករ​កម្មការិនី ១០៣​នាក់ ហើយ​កម្មករ​ ៧៤៤៧​នាក់​​ទៀត បាន​រង​របួស ក្នុង​នោះ​របួស​ធ្ងន់​មាន​ចំនួន ៩៧០​នាក់។

ទោះបី​មិន​បាន​បង្ហាញ​ពី​តួលេខ​ឆ្នាំ​កន្លង​មក ប៉ុន្តែ សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់​ថា តួលេខ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ទៅ​លើ​កម្មករ​កម្មការិនី បាន​ថយ​ចុះ​តិច​តួច​ប៉ុណ្ណោះ បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ