រថយន្ត​ក្រុង​ធ្លាក់​ក្នុង​ជ្រោះ​សម្លាប់​អ្នក​ដំណើរ​១៤​នាក់ ១៦នាក់​ទៀត​រង​របួស

រថយន្តក្រុង​ម៉ាលេ​ស៊ី​ដែល​ធ្លាក់ក្នុងជ្រោះ​ (រូបភាពពី​ទី​ភ្នាក់​ងារ​ Channel News Asia)

រថយន្ត​ក្រុង​មួយ​គ្រឿង បាន​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ជម្រៅ ៦​ម៉ែត្រ​មួយនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១៤​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ១៦​នាក់​ទៀត​រង​របួស។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​នេះ​បន្ត​ថា ទារក​ម្នាក់ និង​អ្នក​បើក​បរ​រថយន្ត​ក្រុង​នោះ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ក្នុង​ឧប្បទ្ទវហេតុ​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ។

ដោយ​យោង​តាម​មន្ត្រី​ជួយ​សង្គ្រោះ បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​សិង្ហបុរី ៦ ម៉ាឡេស៊ី ៨​នាក់ និង​ជន​ជាតិ​ភូមា ២​នាក់ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ