របាយការណ៍អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជិត ៣០០ករណី នៅក្នុងរយៈពេល ២៤ថ្ងៃ ក្នុងខែធ្នូនេះ ដោយបានកើនឡើង ១០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែវិច្ឆិកាកន្លងមក។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ចេញផ្សាយដោយអគ្គស្នងការនគរបាលជាតិកម្ពុជា នៅថ្ងៃនេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែធ្នូនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ២៨៩លើកនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្ស ១១១នាក់ និងបណ្ដាលឲ្យមនុស្ស ៥១២នាក់ផ្សេងទៀត រងរបួស។
របាយការណ៍ដដែលនេះបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២៤ថ្ងៃកន្លងមកនេះ បានកើនឡើង ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែវិច្ឆិកាកន្លងមក ដែលមានត្រឹមតែ ២៦៣លើកតែប៉ុណ្ណោះ។ ប៉ុន្តែ តួលេខអ្នកស្លាប់ បានថយចុះ ៧ភាគរយ ខណៈចំនួនអ្នករងរបួស បានកើនឡើង ៥ភាគរយ៕