ពូទីន​បដិសេធ​បណ្ដេញ​អ្នក​កាទូត​អាមេរិក​ពី​រុស្ស៊ី ជា​ជំហរ​ដែល​លោក ត្រាំ សាទរ

លោក​អូ​បាម៉ា​ និង​លោក​ពូទីន (រូបភាពពីទីភ្នាក់​ងារសារព័ត៌មាន​Channel News Asia)

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ថ្ងៃ​នេះ បាន​សម្រេច​​មិន​បណ្ដេញ​ជន​ជាតិ​អាមេរិក​នោះ​ឡើយ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​អាមេរិក ជុំ​វិញ​ការ​លុក​លុយ​តាម​អ៊ីនធឺណិត ដែល​ជំហរ​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ។ នេះ​ដោយ​យោង​តាម​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​សម្រេច​បែប​នេះ​របស់​លោក ពូទីន បាន​កើត​ឡើង បើ​ទោះបី​ជា​ក្រសួងការបរទេស​រុស្ស៊ី បាន​ស្នើ​ទៅ​លោក ឲ្យ​បញ្ជូន​អ្នក​កាទូត​អាមេរិក ៣៥​នាក់ ត្រឡប់​ទៅ​អាមេរិក​វិញ បន្ទាប់​ពី​លោក អូបាម៉ា បាន​បណ្ដេញ​អ្នក​កាទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​ចេញ​ពី​ទឹក​ដី​អាមេរិក។

អន្តរាគមន៍​របស់​លោក ត្រាំ នៅ​លើ​បណ្ដាញ​សង្គម Twitter បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ផ្លាស់​គោល​នយោបាយ​ការ​បរទេស​របស់​ក្រុង​វ៉ាស៊ីងតោន ៣​សប្ដាហ៍​មុន​នឹង​លោក ត្រាំ គ្រោង​នឹង​ឡើង​ដឹកនាំ​សេតវិមាន​បន្ត​ពី​លោក អូបាម៉ា។

ការ​ចោទ​ប្រកាន់​ថា​រុស្ស៊ី​បាន​ចូល​លុក​លុយ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នោះ បាន​ជំរុញ​ឲ្យ​លោក អូបាម៉ា ផ្ទុះ​កំហឹង ហើយ​បណ្ដេញ​អ្នក​កាទូត​រុស្ស៊ី​ចេញ និង​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ