គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​​ឡើង​ជិត​ដល់​​៤០០​ករណី​ក្នុង​ខែ​ធ្នូ ខណៈ​តួលេខ​អ្នក​ស្លាប់​ថយ​ចុះ​

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

របាយការណ៍​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើន​ឡើង ៧​ភាគរយ​​នៅក្នុង​​ខែ​ធ្នូ​​កន្លង​មក​នេះ បើ​ទោះបី​ជា​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​ក៏​ដោយ។

របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ចេញ​ផ្សាយ​ដោយ​អគ្គស្នងការនគរបាល​ជាតិ​កម្ពុជា នៅ​​ថ្ងៃ​នេះ បាន​បង្ហាញ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង ៣៦២លើក​នៅ​ទូទាំងប្រទេស ដោយ​បាន​សម្លាប់​មនុស្ស ១៤១​​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៦៤៥​​នាក់​ផ្សេង​ទៀត រង​របួស។

របាយការណ៍ដដែល​នេះបង្ហាញ​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល​មួយខែ​​​កន្លង​មក​នេះ បាន​កើន​ឡើង ៧ភាគរយ បើ​ធៀប​នឹង​​​ខែ​វិច្ឆិកា​កន្លងម​ក ដែល​មាន​ត្រឹម​តែ ៣៣៧​លើក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ តួលេខ​អ្នក​ស្លាប់ បាន​ថយ​ចុះ ៧ភាគរយ ខណៈ​ចំនួន​អ្នក​រង​របួស បាន​កើន​ឡើង ៦ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ