បង្ក្រាប​បទ​ល្មើស​នេសាទ​ជាង​៣០០​ករណី តែ​មន្ត្រី​ថា​ បទ​ល្មើស​នេសាទ​ថយ​ចុះ

កិច្ចប្រជុំគណៈកម្មការដើម្បីត្រួតពិនិត្យលទ្ធផលក្នុងការអនុវត្តផែនការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប (រូបថត៖​អគ្គ​ស្នងការ​នគរបាល​ជាតិ)

សេចក្ដី​រាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ឲ្យ​ដឹង​ថា បទ​ល្មើស​នេសាទ​ជាង ៣០០​ករណី ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ដើម​ឆ្នាំ​២០១៧​នេះ។ នេះ​ដោយ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ថ្លែង​នៅ​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេសាប កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​មុន រហូត​ដល់​ចុង​ខែ​​មករា​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​នេសាទ​សរុប ៣២៩​ករណី ក្នុង​នោះ ៨​ករណី​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។

អ្នក​នាំ​ពាក្យ​រូប​នេះ អះអាង​​ថា បទ​ល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប​បាន​ថយ​ចុះ បន្ទាប់​ពី​គណៈកម្មការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ