ស្លាប់​១១​នាក់ ​របួស​ធ្ងន់​ស្រាល​៣៨​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ម្សិល​មិញ

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

របាយការណ៍​នគរបាល​ជាតិ​កម្ពុជា បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១១​នាក់ បាន​ស្លាប់ ហើយ ៣៨​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចំ​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

របាយការណ៍​នគរបាល​ជាតិ​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ២២​ករណី បាន​កើត​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១១​នាក់ ខណៈ​មនុស្ស ២៣​នាក់​ទៀត​រង​របួស​ធ្ងន់ ហើយ ១៥​នាក់​ទៀត​រង​របួស​ស្រាល។

នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​រយៈ​ពេល ២​ថ្ងៃ​មក​នេះ នគរបាល​កម្ពុជា បាន​រាយការណ៍​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប ៣៨​ករណី បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ២២​នាក់ ហើយ​មនុស្ស ៦០​នាក់​ទៀត​បាន​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ