ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រមាណ១៣២នាក់ បានមកចូលរួមក្នុងវេទិកាសាធារណៈមួយស្តីពីសិទ្ធិទទួលព័ត៌មានស្តីពីការបើកចំហព័ត៌មានថវិកាថ្នាក់ក្រោមជាតិ។
វេទិកានេះធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្នុងបរិវេណវត្តហ្លួង ភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ហើយដែលមានការចូលរួមផងដែរ តំណាងប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺចំនួន១៤នាក់ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅទៅវិញទៅមក៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន