យ៉ាងហោចមនុស្សម្នាក់បានស្លាប់ ហើយ ១៨នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃម្សិលមិញនេះ។ នេះដោយផ្អែកតាមតួលេខរបស់មន្ត្រីនគរបាលចរាចរណ៍កម្ពុជា ដែលចុះផ្សាយនៅលើវេបសាយអគ្គស្នងការនគរបាលជាតិ។
វេបសាយដដែលនេះ ចុះផ្សាយបន្តថា គ្រោះថ្នាក់ចរាចរណ៍ ៨ករណី បានកើតឡើង កាលពីថ្ងៃម្សិលមិញនេះ ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឲ្យមនុស្ស ១៨នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។
នគរបាលចរាចរណ៍កម្ពុជា បានឲ្យដឹងថា ត្រឹមរយៈពេល ៣ថ្ងៃដំបូងនៃខែមីនានេះ គ្រោះថ្នាក់ចរាចរណ៍ ៣២ករណី បានកើតឡើងនៅទូទាំងប្រទេសកម្ពុជា ដោយបានសម្លាប់មនុស្សដល់ទៅ ១៤នាក់ ហើយមនុស្ស ៤៧នាក់ទៀត បានរងរបួស៕