នៅក្នុងអំឡុងពេលបេសកកម្មចុះពង្រឹងសមត្ថភាពដល់ពលរដ្ឋអ្នកសារព័ត៌មាន (CJ) នៅខេត្តក្រចេះ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ តំណាងម្ចាស់ជំនួយ EU និង DCA បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព CJ ប្រចាំខេត្តក្រចេះ ដោយធ្វើការកត់សម្គាល់ថា CJ ទាំងអស់មានការយល់ដឹងច្រើន និងសកម្មនៅក្នុងការចូលរួមសកម្មភាពសង្គមនិងការអភិវឌ្ឍមូលដ្ឋាន ពិសេសគឺសមត្ថភាពសរសេរព័ត៌មានជាដើម។
មន្រ្តីកម្មវិធីអភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស របស់សហគមន៍អ៊ឺរ៉ុប (EU) លោក គៀត ឡេងហួ មានប្រសាសន៍ថា “ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឃើញ CJ យើងសកម្មក្នុងការចួលរួមការងារសង្គមពិសេស ក្នុងយុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាន និងមានភាពរហ័យក្នុងការរាយការណ៍ព័ត៌មាន ទាក់ទិននឹងបញ្ហាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ”។ លោកបន្តថា សហគមន៍អ៊ឺរ៉ុប និងបន្តជួយគាំទ្រដល់ការងាររបស់ CJ និងបានជម្រុញឲ្យ CJ យើងបន្តចូលរួមឲ្យបានសកម្មថែមទៀត ពិសេសនៅក្នុងការងារ ជាអ្នកអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន