សាច់​ញាតិ​អ្នក​ដំណើរ​លើ​យន្តហោះMH17 ដាំ​ដើមឈើ​រំលឹក​ការ​ឈឺ​ចាប់

សាច់ញាតិនៃអ្នកដំណើរជនជាតិហូឡង់ ​​កំពុង​ដាំ​ដើម​ឈើ​(រូបភាពពីទីភ្នាក់​ងារ​ AFP)

សាច់​ញាតិ​នៃ​អ្នក​ដំណើរ​ជន​ជាតិ​ហូឡង់ ដែល​បាន​ស្លាប់​​នៅ​ពេល​យន្តហោះ MH17 ត្រូវ​បាន​គេ​បាញ់​ទម្លាក់​នៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​នោះ នៅ​ថ្ងៃ​នេះ បាន​ដាំ​ដើម​ឈើ​ដំបូង​គេ នៅ​ក្នុង​ឧទ្យាន​រំលឹក​អនុស្សាវរីយ៍​មួយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​ដែល​យន្តហោះ​នោះ​ហោះ​ហើរ​ចេញ​ដំណើរ​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធាន​មូលនិធិ​ជន​រង​គ្រោះ​យន្តហោះ MH17 លោក Evert van Zijtveld បាន​ប្រាប់​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សំខាន់​​ណាស់​សម្រាប់​សាច់​ញាតិ​ជំនាន់​ក្រោយ។ លោក​បន្ថែម​ថា ពួកលោក​ដាំ​ដើម​ឈើ​ដើម្បី​បង្កើត​​ជា​ស្តូប​មួយ​សម្រាប់​យន្តហោះ MH17 នោះ។

លោក​បន្ត​ថា ពួក​លោក​ដាំ​ដើម​ឈើ​ដើម្បី​ធានា​ថា អនុស្សាវរីយ៍​របស់​ពួកគេ នឹង​ត្រូវ​គេ​ចង​ចាំ និង​រំលឹក​ថា ពួក​លោក​ចង់​បាន​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ។

យន្តហោះ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ត្រូវ​បាន​គេ​បាញ់​ទម្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤ អំឡុង​ពេល​វា​ហោះ​ហើរ​ពី​ទីក្រុង​អាំស្ទែដាម ទៅ​កាន់​ទីក្រុង​គួឡាឡំពួរ ដោយ​បាន​សម្លាប់​មនុស្សទាំង ២៩៨​នាក់ នៅ​លើ​យន្ត​ហោះ​នោះ ដោយ​ភាគ​ច្រើន​ជា​ជន​ជាតិ​ហូឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ