មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រពន្ធ័ផ្សពផ្សាយឯករាជ្យ (CCIM) រៀបចំវគ្គបណ្តុះបណ្តាលពលរដ្ឋអ្នកសារព័ត៏មានលើកទីមួយប្រចាំឆ្នាំ ២០១៧ លើជំនាញសរសេរព័ត៌មាន និងបទយកការណ៍ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន អ័រគីដេ ក្រុងភ្នំពេញ។
នាយកគ្រប់គ្រប់គ្រងព័ត៌មាន នៃវិទ្យុសម្លេងប្រជាធិបតេយ្យ VOD
លោក ណុប វី បានរំលឹកអំពីបច្ចេកទេសក្នុងការសរសេរព័ត៌មានដល់ពលរដ្ឋអ្នកសាព័ត៌មាន និងទម្រង់នៃការសរសេរព័ត៌មានរួមមាន (១) ការសរសេររឿងដែលកើតឡើងថ្មីៗ ឫព័ត៌មានទាន់ហេតុការណ៍(Hot news) ដែលប្រើសម្រាប់ព្តឹត្តិការដែលកើតឡើងថ្មីៗ ដែលមានទម្រង់ ពីតាមីតផ្ងា មានន័យថាត្រូវសរសេរឿងសំខាន់ៗដាក់នៅពីខាងលើ ដែលធ្វើឲ្យអ្នកស្តាប់បានដឹងអំពីរឿងរាវកើតឡើងថ្មីៗភ្លាមៗ និង (២) ព័ត៌មានដែលកើតឡើងយូរមកហើយដែលអ្នកព័ត៌មានចង់រំលឹកព្រឹត្តិការណ៍ដោះឡើងវិញដោយប្រើទម្រង៉ពីរាមីតផ្កាប់ ឬព័ត៌មានបែបបទយកការណ៍ (Feature) ដែលអ្នកសរសេរអាចបញ្ចូលសាច់រឿងសំខាន់បញ្ចូលបន្តិចម្តងៗ។
គួររំលឹកថានេះជាលើកទី ៧ហើយ ដែល CCIM បានបើកវគ្គបណ្តុះបណ្តាលនេះតាំងពីខែ ឧសភា ឆ្នាំ ២០១៥ មក ដែលមានការគាំទ្រពីអង្គការដៃគូមួយចំនួនរួមមាន DCA-CA និង គាំទ្រថវិកាដោយ សហភាព អឺរុប EU៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ