អ្នក​ស្លាប់​កើន​ដល់​១៤០​នាក់​ក្រោយ​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​យោធា​អាហ្វហ្កានីស្ថាន

មូលដ្ឋានយោធាអាហ្វហ្កានីស្ថាន​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ទាហាន​ដល់​ទៅ ១៤០​នាក់ ត្រូវ​បាន​សម្លាប់ ក្រោយ​ការ​បាញ់​ប្រហារ​របស់​ខ្មាន់​កាំភ្លើង​ជា​ជន​សកម្ម​ប្រយុទ្ធ​តាលីបង់ ដែល​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​ទាហាន​អាហ្វហ្កានីស្ថាន កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​អំពើ​ហិង្សា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​យោធា​អាហ្វហ្កានីស្ថាន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​ម្នាក់​នៅ​ទីក្រុង​ម៉ាហ្សាអ៊ីហ្សារីហ្វ ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្កានីស្ថាន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា យ៉ាង​ហោច​ណាស់​ទាហាន ១៤០​នាក់ ត្រូវ​បាន​គេ​សម្លាប់ ហើយ​ជាច្រើន​នាក់​ទៀត បាន​រង​របួស។ មន្ត្រី​ផ្សេង​ទៀត​និយាយ​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ខ្ពស់​ជាង​នេះ។

ក្រុម​មន្ត្រី​ទាំង​នោះ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​តែ​រដ្ឋាភិបាល​មិន​ទាន់​បាន​បញ្ចេញ​តួលេខ​មហន្តរាយ​ជា​ផ្លូវការ​នៅ​ឡើយ។

មន្ត្រី​អាមេរិក​ម្នាក់​នៅ​ទីក្រុង​វ៉ាស៊ីងតោន បាន​ប៉ាន់​ស្មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ចំនួន​អ្នក​ស្លាប់​ និង​រង​របួស អាច​ច្រើន​ជាង ៥០​នាក់។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​និយាយ​ថា ពួក​សកម្ម​ប្រយុទ្ធ​តាលីបង់​ដល់​ទៅ ១០​នាក់ ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា និង​បើក​បរ​រថយន្ត​យោធា​ចូល​ទៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព ហើយ​បាញ់​ប្រហារ​ទៅ​លើ​ទាហាន​កំពុង​បរិភោគ​អាហារ​ពេល​ល្ងាច និង​ត្រៀម​ចេញ​ទៅ​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​វិហារ​មួយ​នៅ​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។ ពួក​សកម្ម​ប្រយុទ្ធ​បាន​ប្រើ​គ្រាប់​បែក និង​កាំភ្លើង​​បាញ់​រះ​ទៅ​លើ​ពួក​ទាហាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ