កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​ទៀត​ជា​ការ​តប​ត​នឹង​សម្ពាធ​ពី​ពិភព​លោក

មេ​ដឹក​នាំ​កូ​រ៉េ​ខាង​ជើង​(រូបភាពពី​ទីភ្នាក់ងារ​ Reuters)

យោធា​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នោះ​គឺ​ជា​ការ​តប​ត​របស់​ក្រុង​ព្យុងយ៉ាង ទៅ​នឹង​សម្ពាធ​កាន់​​តែ​តឹង​តែង​ពី​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​ដ៏​ធំ​របស់​ខ្លួន គឺ​ប្រទេស​ចិន។ នេះ​ដោយ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រុម​មន្ត្រី​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ការ​សាក​ល្បង​ដែល​បាញ់​ចេញ​ពី​ភាគ​ខាង​ជើង​ទីក្រុង​ព្យុងយ៉ាង​នោះ ហាក់​ទទួល​បរាជ័យ ដែល​វា​បាន​ក្លាយ​ទៅ​ជា​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​មិន​បាន​ជោគ​ជ័យ ៤​លើក​ជាប់ៗ​គ្នា ចាប់​តាំង​ពី​ខែ​មីនា​មក។

ការ​សាក​ល្បង​នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​ព្រមាន​​ទៅក្រុង​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង អាច​នាំ​ទៅ​រក​ផល​វិបាក​ដ៏​មហន្តរាយ។

ក្រុម​មន្ត្រី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​និយាយ​ថា គ្រាប់​មីស៊ីល​នោះ ប្រហែល​ជាមីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ហៅ​ថា KN-17 ហើយ​ប្រហែល​ជា​ផ្ទុះ​ឆេះ​តែ​ប៉ុន្មាន​នាទី​ក្រោយ​បាញ់​ចេញ។

ចំណែក​យោធា​កូរ៉េ​ខាង​ត្បូង​និយាយ​ថា មីស៊ីល​នោះ​ត្រូវ​បាន​ចេញ​ពី​តំបន់​ប៉ុកចាំង មាន​ទិស​ដៅ​ទៅ​ភាគ​ឦសាន ព្រម​ទាំង​ហោះឡើង​បាន​ចម្ងាយ​ ៧១​គីឡូ​ម៉ែត្រ មុន​នឹង​ផ្ទុះ​ឆេះ។

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​សកម្មភាព​ទាក់​ទង​​គ្រាប់​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ឈាន​ទៅ​មុខ​ខ្លះៗ​ហើយ នៅ​ក្នុង​ការ​ផលិត​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ