យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន ៨២ខ្នងត្រូវបានខូចខាតដោយសាខ្យល់កន្ត្រាក់ ដោយក្នុងនោះមាន ផ្ទះចំនួន ១៥ ខ្នងត្រូវបានខូចខាតទាំងស្រុង។
បាតុភូតហេតុនេះកើតនៅភូមិ សាមគ្គី ឃុំគោករមៀត ស្រុក ថ្មពួក ខែត្ត បន្ទាយមានជ័យ វេលាម៉ោង ៧កន្លះ យប់ថ្ងៃទី ៤ខែឧសភា ឆ្នាំ ២០១៧។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ ក្រៅពីផ្ទះសម្បែងដែលរងការខូចខាត ក៏មានផងដែរនូវសម្ភារៈប្រើប្រាស់និងដើមឈើហូបផ្លែមួយចំនួន ក៏ទទួលរងការខូចខាតផងដែរ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់