មួយរយៈពេលកន្លង នៅតាមសាលាសង្កាត់នានាមួយចំនួនក្នុងក្រុងពោធិ៍សាត់ មិនបានបិតបង្ហាញព័ត៌មានថ្មីៗនៅលើក្តាព័ត៌មានឲ្យប្រជាពលរដ្ឋបានមើលនោះទេ។ សង្កាត់ខ្លះគ្មានបិតតែម្តង ហើយមិនបានថែរក្សានឹងប្រើប្រាស់ក្តាព័ត៌មាននោះដែរ។ ការនេះធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងរកព័ត៌មានដែជាតម្រូវការរបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋបានសម្តែងការខកចិត្តចំពោះក្រុមប្រឹក្សាឃុំលើប្រការនេះ នឹងបានសំណូមពរឲ្យសាលាសង្កាត់មេត្តាបិតព័ត៌ជូនពួកគាត់បានជ្រាបផង។
នេះជាការរំលោភសិទ្ធិមនុស្ស ដោយអាជ្ញាធរសង្កាត់មិនបានបំពេញតួនាទីឲ្យបានពេញលេញរបស់គាត់ក្នុងការផ្តល់ព័ត៌មាន។ នេះបើតាមអ្វីដែលបានចែងនៅក្នុងសិទ្ធិពលរដ្ឋសិទ្ធិនយោបាយ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន