នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ពិសេសនៅថ្ងៃចូលឆ្នាំទី២ ក្រុមប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់បាន សម្រុកមកមុជទឹកលេងទំនប់ស្ទាក់ទឹកដំណាក់អំពិល បណ្តាលឲ្យស្ទះផ្លូវចូលកកកុញតែម្តង។ទំនប់នេះស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់។ ប្រជាពលរដ្ឋបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដែលបានមកលេងនៅរមនីយដ្ឋានថ្មីមួយនេះ រីឯចំណែកប្រជាពលរដ្ឋរស់នៅមូលដ្ឋានទីនេះក៏រីករាយផងដែរព្រោះបានរកចំណូលពីការលក់ដូរបានគួរសមផងដែរ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន