នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង/ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧
លោក គូ ចន្ថា ជាមន្ត្រីជំនួយការប៉ុស្តិ៍ បានដឹកនាំកំលាំងចុះមកអន្តរាគមនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាទីជួបជុំរបស់ក្មេងស្ទាវប្រុសស្រី ដោយសង្ស័យថាបានប្រើប្រាស់សារធាតុញៀន ព្រោះមានគេទូរស័ព្ទមករាយការណ៍។
លោក គូ ចន្ថា បានឲ្យដឹងថា៖ ក្រោយពេលទទួលបានដំណឹងលោកក៏បានដឹកនាំកម្លាំងចុះមកដល់ផ្ទះឈ្មោះ ស.ផ.ល ភេទស្រី ប្តីឈ្មោះ ល.ម ជាយោធារ តែពុំបានជួបក្រុមក្មេងស្ទាវនោះទេ ក៏ប៉ុន្តែ លោកក៏បានឲម្ចាស់ផ្ទះធ្វើកិច្ចសន្យារួចហើយចំពោះករណីនេះ។
ប្រជាពលរដ្ឋដែលរស់ក្នុងភូមិម្នាក់សូមមិនបញ្ចេញអត្តសញ្ញាណ្ណ បានរៀបរាប់ថា៖កន្លងមកខ្ញុំតែងតែឃើញមានក្មេងស្ទាវប្រុសស្រីជាច្រើននាក់ មកផឹកស៊ីរួចក៏មានជម្លោះ ហើយដេញវាយគ្នា។
លោកបានបន្តទៀតថា៖ភាគច្រើនក្មេងទាំងនោះសុទ្ធតែបានប្រើប្រាស់គ្រឿងញៀនទៀតផង នៅពេលដែលពួកគេស្រវឹងនិងតែងតែកាន់កាំបឹតដើរគម្រាមគេពេញផ្លូវ ធ្វើឲអ្នកធ្វើដំណើរមួយចំនួនមានការភ័យខ្លាច។
គួបញ្ជាក់ផងដែរប្រមាណជាជាងពីរខែមុន បុរស់ម្នាក់ដែលជាកូនប្រុសរបស់ម្ចាស់ផ្ទះខាងលើ មានឈ្មោះ អ.ស.ណ បានបែកថ្នាំដើរស្រែកជេនិងវាយគេពេញភូមិ រួចក៏ត្រូវសម្ថកិច្ចចាប់ខ្លួនហើយម្តាយជនបង្ករបានបញ្ជូនទៅបណ្ឌលកែប្រែនៅឯខេត្តបន្ទាយមានជ័យផងដែរ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ម៉ាប់ ស៊ុយ