មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស UN ទៅ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ធ្វើ​ឲ្យ​ ឌូទើតេ ផ្ទុះ​កំហឹង

អ្នកស្រី ខាឡាម៉ាដ (រូបភាពពីទីភ្នាក់ងារ​ AFP)

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ខាង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​ខុស​ច្បាប់ ខណៈ​ដែល​អ្នក​ស្រី​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដែល​បង្ក​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ផ្ទុះ​កំហឹង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចាប់​តាំង​ពី​ឆ្នាំ​មុន អ្នកស្រី អ៊ែកណេស ខាឡាម៉ាដ ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ស៊ើប​អង្កេត​សង្គ្រាម​គ្រឿង​ញៀន​របស់​លោក ឌូទើតេ ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​បាន​ឈាន​ទៅ​ដល់​ចំណុច​មួយ ដែល​អាចធ្វើ​ឲ្យ​លោក​កំពុង​តែ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ក្នុង​សុន្ទរកថា​មួយ​នៅ​ឯ​សាកលវិទ្យាល័យ​ម៉ានីឡា អ្នកស្រី ខាឡាម៉ាដ បាន​ព្រមាន​​អំពី​ពុត​ត្បុត​ជាច្រើន​របស់​រដ្ឋាភិបាល​ ដែល​បាន​ជ្រើសរើស​យក​ទង្វើ​​ហិង្សា​ឆ្លើយ​តប​នឹង​បញ្ហា​គ្រឿង​ញៀន ហើយ​អ្នកស្រី​ថា អ្នកស្រី​កំពុង​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ចំពោះ​ហេតុការណ៍​នានា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

អ្នកស្រី​ក៏​បាន​កោត​សរសើរ​ដល់​អ្នក​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ហ៊ាន​និយាយ​រិះគន់​ប្រឆាំង​នឹង​សង្គ្រាម​គ្រឿង​ញៀន​របស់​លោក ឌូទើតេ ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ