បែក​ធ្លាយ​ឧស្ម័ន​នៅ​ឥណ្ឌា សិស្ស​​ជិត​២០០​នាក់​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ

ក្រុម​ជួយ​សង្គ្រោះ​ក្នុង​ការ​បែកធ្លាយ​ឧស្ម័ន​នៅឥណ្ឌា (រូបភាពពីទីភ្នាក់ងារ​ AFP)

សិស្ស​សាលា​​ជិត ២០០​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ការ​បែក​ធ្លាយ​ឧស្ម័ន​នៅ​ជិត​សាលារៀន​របស់​ពួកគេ នៅ​ទីក្រុង​ញូវដេលី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ូលិស​បាន​និយាយ​ថា ការ​បង្រៀន​កំពុង​តែ​ប្រព្រឹត្ត​ទៅ នៅ​ពេល​ដែល​ឧស្ម័ន​បាន​បែក​ធ្លាយ​ចេញ​ពី​រថយន្ត​ស៊ីទែន​មួយ ដែល​ចត​នៅ​នឹង​ការ៉ាស់​សាំង​មួយ​កន្លែង នៅ​ជាប់​នឹង​សាលារៀន​នោះ និង​ផ្ទុក​ទៅ​ដោយសារធាតុ​ពុល​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ឧស្សាហកម្ម។ ក្មេងៗ​បាន​ត្អួញ​ត្អែ​អំពី​ភាព​ឈឺ​ផ្សារ​ក្នុង​ភ្នែក​ និង​បំពង់​ក​របស់​ពួកគេ ក្រោយ​ពី​ហេតុការណ៍​នោះ។

ប៉ូលិស​បន្ថែម​ថា សិស្ស​សាលា​ប្រហែល ២០០​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ៤​កន្លែង។ គ្មាននរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ