បំផ្ទុះ​គ្រាប់​បែក​២​លើក​កណ្ដាល​ទីក្រុង​ម៉ានីល សម្លាប់​មនុស្ស​យ៉ាង​តិច​២​នាក់

ក្រុម​ប៉ូលិសធ្វើ​ការ​សើប​អង្កេត​នៅ​​កន្លែង​កើត​ហេតុ​(រូបថត AFP)

ការ​បំផ្ទុះ​គ្រាប់​បែក ២​លើក​នៅ​ក្នុង​រដ្ឋ​ធានី​ម៉ានីល កាល​ពី​យប់​ថ្ងៃ​សៅរ៍ បាន​សម្លាប់​មនុស្ស ២​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៦​នាក់​ទៀត​រង​របួស ដែល​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​តែ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្នុង​តំបន់​ដដែល​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ហ្វីលីពីន។

អាជ្ញាធរ​ហ្វីលីពីន ដំបូងឡើយ​បាន​និយាយ​ថា គ្មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា ការ​បំផ្ទុះ​គ្រាប់​បែកនោះ គឺ​ជា​ការវាយ​ប្រហារ​ភេរវកម្ម​នោះ​ទេ ប៉ុន្តែ ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

ពួក​បះបោរ​បាន​អះអាង​​ថា ចំនួន​អ្នក​ស្លាប់​ក្នុង​អំពើ​ហិង្សា​នោះ មាន​ចំនួន​ច្រើន​ជាង​តួលេខ​ដែល​ផ្ដល់​ដោយ​ប៉ូលិស ហើយ​​ថា វា​គឺ​ជា​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ពួក​មូស្លីម​និកាយស៊ីអ៊ីត។

ប្រព័ន្ធ​ផ្សព្វផ្សាយ Amaq របស់​ក្រុម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ថា ពួក​ស៊ីអ៊ីត ៥​នាក់ ត្រូវ​បានសម្លាប់ ហើយ ៦​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​ឡើង​ដោយ​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅ​កណ្ដាល​ទីក្រុង​ម៉ានីល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ