ចិន​អំពាវ​នាវ​ឲ្យ​ប្រកាន់​ភាព​អត់​ធ្មត់​ក្រោយ​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ទៀត

ប្រទេស​ចិន​ នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ភាព​អត់​ធ្មត់ និង​កុំ​ឲ្យ​ភាគី​ណា​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ភាព​តាន​តឹង​កាន់​តែ​អាក្រក់​នោះ​ឡើយ ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​នេះ រំលោភ​ទៅ​នឹង​ការ​អំពាវ​នាវ​ឲ្យ​រំសាយ​កម្មវិធី​អាវុធ​របស់​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការបរទេស​ចិន បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ បាន​ចែង​ច្បាស់​អំពី​កូរ៉េ​ខាង​ជើង ដែល​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បាឡេស្ទីក សម្រាប់​បាញ់​មីស៊ីល។ ក្រសួង​នេះ​បន្ថែម​ថា ចិន​ជំទាស់​នឹង​សកម្មភាព​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​ផ្ទុយ​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

ក្រសួង​ការបរទេស​ចិនរៀបរាប់​ថា បច្ចុប្បន្ន​នេះ ស្ថានភាព​នៅ​ឧប​ទ្វីប​នេះ ស្មុគស្មាន និង​រស៊ើប ហើយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​គួរ​តែ​ប្រកាន់​យក​ភាព​អត់​ធ្មត់ និង​មិន​ត្រូវធ្វើ​អ្វី​​ជំរុញ​ឲ្យ​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​កាន់​តែ​អាក្រក់​ថែម​ទៀត​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ