លោក ត្រាំ សន្យា​តែង​តាំង​មេ​ FBI ថ្មី​ឆាប់ៗ​នេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (​រូបភាពពី​ទីភ្នាក់​ងារ​ Reuters)

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​តែង​តាំង​មេ FBI ថ្មី​ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​លោក​បាន​បង្ក​ឲ្យ​មាន​កំសួល​នយោបាយ ក្រោយ​ការ​បណ្ដេញ​លោក James Comey ចេញ​ពី​តំណែង ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​សម​គំនិត​គ្នា​រវាង​រុស្ស៊ី និង​ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​អាច​មាន​លទ្ធភាព​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ថា​គួរ​ជ្រើស​រើស​នរណា​ឲ្យ​កាន់​តំណែង​នេះ​បន្ត​ទៅ​លោក James Comey មុន​នឹង​លោក ត្រាំ ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង។

លោក ត្រាំ ថ្លែង​ថា លោក​គិត​ថា ដំណើរការ​នឹង​កើត​ឡើង​យ៉ាង​លឿន ដោយ​លោក​បន្ថែម​ថា បេក្ខជន​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិចារណា​នោះ សុទ្ធ​តែ​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​បំផុត។

ក្រុម​អ្នក​រិះគន់ បាន​វាយ​ប្រហារ​ទៅ​លើ​លោក ត្រាំ ដែល​បាន​បណ្ដេញ​លោក Comey យ៉ាង​តក់​ក្រហល់ បន្ទាប់​ពី​លោក Comey បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​មួយ​ទៅ​លើ​ការ​ចោទ​ថា រុស្ស៊ី​ស្ថិត​នៅ​ពី​ក្រោយ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ