កាសែត​អាមេរិក​ផ្សាយ​ថា ចិន​សម្លាប់ ឬ​ដាក់​ឃុំ​ចារកម្ម​អាមេរិក​​ដល់​ទៅ​២០​នាក់​ចន្លោះ​ឆ្នាំ​២០១០-១២

កាសែត​អាមេរិក​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រុង​ប៉េកាំង​​បាន​បំបែក​ចារកម្ម​ CIA របស់​អាមេរិក​ជា​ប្រព័ន្ធ នៅ​ក្នុង​ប្រទេស​ចិន ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​បាន​សម្លាប់ ឬ​ក៏​ចាប់​ឃុំ​ខ្លួន​ប្រភព​ផ្ដល់​ព័ត៌មាន​សម្ងាត់​មិន​ក្រោម​រាប់​សិប​នាក់​នោះ​ឡើយ ដែល​នេះ​គឺ​ជា​បរាជ័យ​មួយ​ចំពោះ​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ AFP។

កាសែត New York Times ដែល​បាន​ដក​ស្រង់​សម្ដី​អតីត​ និង​បច្ចុប្បន្ន​ជា​មន្ត្រី​អាមេរិក ១០​នាក់ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះនោះ បានចាត់​ទុក​បរាជ័យ​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ថា ជា​​បរាជ័យ​អាក្រក់​មួយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។

កាសែត​អាមេរិក​មួយ​នេះ​ចុះ​ផ្សាយ​ថា សូម្បី​តែ​ភ្នាក់ងារ​ចារកម្ម​អាមេរិក​សព្វ​ថ្ងៃ​នេះ ក៏​មិន​ច្បាស់​ទេ​ថា តើភ្នាក់ងាចារកម្ម​នៅ​ CIA បាន​ក្បត់​អាមេរិក ឬ​ក៏​ទីភ្នាក់ងារ​ចារកម្ម​ចិន​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​សម្ងាត់ ដែល​ទីភ្នាក់ងារ CIA ប្រើ​ប្រាស់​សម្រាប់​ទាក់​ទង​គ្នា​ជាមួយ​ប្រភព​នៅ​ឯ​បរទេស។

កាសែត​នេះ​បន្ថែម​ថា ទោះយ៉ាង​ណា ប្រភព​ព័ត៌មាន​សម្ងាត់​ CIA យ៉ាង​តិច​រាប់​សិប​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ចុង​ឆ្នាំ​២០១០ និង​នៅ​ចុង​ឆ្នាំ​២០១២ ក្នុង​នោះ​មាន​ភ្នាក់ងារ​ចារកម្ម​ម្នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​នឹង​មុខ​សហសេវិក ដែល​ជា​សារ​ព្រមាន​យ៉ាង​ច្បាស់​ទៅ​លើអ្នក​ផ្សេង​ទៀត​ដែល​នឹង​ចូល​ទៅ​ស៊ើប​ការ​សម្ងាត់។

យោង​តាម​អតីត​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ដែល​កាសែត​នេះ​ដក​ស្រង់​សម្ដី បាន​ឲ្យ​ដឹង​ថា ជា​រួម ប្រភព​ចារកម្ម​ចន្លោះ​ពី ១៨ ទៅ ២០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​គេ​សម្លាប់ ឬ​ក៏​ចាប់​ដាក់​ឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ