ប្រជាពលរដ្ឋជាង១៦ម៉ឺននាក់ក្នុងចំណោមជាង៣២មឺននាក់ដែលប្រើឯកសារ(ឯអ) ទទួលបានឯកសារសម្រាប់ចូលរួមបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា នៅពេលនេះ ៥០% នៃពលរដ្ឋជាង ៣២ម៉ឺននាក់ដែលមិនទាន់មានឯកសារសម្រាប់បោះឆ្នោតនោះ ទទួលបានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីអាចបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខហើយ។
អ្នកនាំពាក្យ(គ ជ ប)លោ ហង្ស ពុទ្ធា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី ២៧ មិថុនា នាស្នាក់ការ(គ ជ ប) បញ្ហាប្រជាពលរដ្ឋខ្វះឯកសារបោះឆ្នោតនេះ សមាជិក គ ជ ប ទាំង9នាក់ចុះទៅមូលដ្ឋានដើម្បីដោះស្រាយ។
លោកបន្តថា៖”ខ្ញុំយល់ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយមានឈ្មោះក្នុងបញ្ជី សុទ្ធតែមានស្មារតីក្នុងការចូលរួមកិច្ចការនយោបាយ”។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួ រ៉េន