ប្អូនស្រីលីដា៖ ខ្ញុំចង់បានមេឃុំ ដែលអាចរកអាហារូបករណ៍ជូនសិស្សក្រីក្រ

ប្អូនស្រី លីដា ជាសិស្សរៀននៅថ្នាក់ទី ៨ នៃអនុវិទ្យាល័យមានជ័យ។ នាងមានអាយុ ១៩ ឆ្នាំ
រស់នៅក្នុងបន្ទុកឪពុកម្ដាយ។​ នាងបាននិយាយប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី ៣ មិថុនានេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី ៤ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ នាងនឹងទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដែលមានសមត្ថភាពដឹកនាំឃុំសង្កាត់ដើម្បីអភិវឌ្ឍន៌គ្រប់វិស័យ ជាសេស នាងចង់ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិថ្មីនេះ ធ្វើយ៉ាងណាជួយដល់សិស្សក្រីក្រមានអាហារូបកណ៍ ដើម្បីបន្តការសិក្សាទៅឧត្តមសិក្សាថែមទៀត ព្រោះថាយុវជនសម័យនេះ ត្រូវការចាំបាច់នូវចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៌ ប្រទេសជាតិ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។