ពីរនាក់ឪពុកកូនលិចទូកស្លាប់ខណៈដែលដឹកពោតស្ងោរទៅលក់

ឪពុក និងកូនស្រីម្នាក់ ជួបគ្រោះថ្នាក់លិចទូកស្លាប់ខណៈដឹកពោតស្ងោរទៅលក់។

សាកសពឪពុកនិងកូន ត្រូវបានអ្នកភូមិប្រទះឃើញក្នុងបឹងធំ ក្រោយ ភូមិតាម៉ៅ ក្រុងកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៧។

ប្រជាពលរដ្ឋ និងនគបាលបានជួយស្រង់ សាកសព​បុរសម្នាក់អាយុ ៣៧ឆ្នាំ និងក្មេងស្រីម្នាក់អាយុ​ ១១ឆ្នាំ ដែលជាឪពុកនិងកូន ​ក្រោយពីបាត់ដំណឹង១ថ្ងៃ។

អាជ្ញាធរ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពេលធ្វើដំណើរតាមទូកពិសេសពេលឃើញមេឃខ្មៅងងិតចង់រកកលភ្លៀងខ្យល់។

ដោយពលរដ្ឋអ្នកសារពត៌មានខេត្ត​ ក្រចេះ អ្នកស្រី នេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។