ភូមិច្រណោល៖ប្រជាពលរដ្ឋមិនបានទៅបោះឆ្នោត ព្រោះមិនយល់ពីឯកសាត្រូវយកទៅបោះឆ្នោត

ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ២៩១នាក់ ជាក់ស្ដែងនៅថ្ងៃបោះឆ្នោតប្រជាពលរដ្ឋបានមកបោះបានតែ ២១៦នាក់ ដោយសារមូលហេតុមួយចំនួនដូចខាងក្រោម៖
១-ចុះឈ្មោះហើយតែអត់មានអត្តសញ្ញាណប័ណ្ណ
២-ដឹងថាគ្មានអត្តសញ្ញាណប័ណ្ណត្រូវទៅបញ្ជាក់នៅសាលាឃុំ ធ្វើឯកសាឯ-អ
ដើម្បីមានសិទ្ធិបោះឆ្នោត ធ្វើបានហើយពេលទៅបោះ ប្រធានការិយាល័យមិនឲ្យបោះដោយគ្មានត្រាពីគណៈកម្មការបោះឆ្នោតឃុំធ្វើឲ្យប្រជាពលរដ្ឋពិបាកទៅជួបគណះកម្មការបោះឆ្នោតឃុំ
៣-ប្រជាពលរដ្ឋមិនបានយល់ពីឯកសាត្រូវយកទៅបោះឆ្នោត អ្នកខ្លះយកអត្តសញ្ញាណប័ណ្ណ អ្នកខ្លះយកប័ណ្ណព័ត៌មាន ដោយពួកគាត់យល់ថាប័ណ្ណព័ត៌មាននេះអាចបោះបាន។
គណៈកម្មការបោះឆ្នោតឃុំនឹងអាជ្ញាធរភូមិឃុំមិនបានផ្សព្ធផ្សាយឲ្យទូលុំទូលាយដល់ប្រជាពលរដ្ឋពីនៃការបោះឆ្នោត ។ ប្រជាពលរដ្ឋខ្លះរស់នៅឆ្ងាយពីការិយាល័យបោះឆ្នោត ។
ដូច្នេះទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនខកខានមិនបានមកបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចរបស់គាត់ក្នងនាមជាពលរដ្ឋ ។
នៅពេលអាណត្តិក្រោយគួរធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមកបោះឆ្នោតបានគ្រប់ៗគ្នា
កំឲ្យមានការរាំងស្ទះ ដោយប្រការណាមួយ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។