អ្នកដែលមានឈ្មោះបោះឆ្នោតចំនួន ៩៦នាក់ ក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ អាចបាត់បង់សិទ្ធិបោះឆ្នោត

អ្នកដែលមានឈ្មោះបោះឆ្នោតចំនួន ៩៦នាក់ ក្នុងចំណោម​ ១៧៧នាក់ ដែលប្រើឯកសារ(ឯអ) នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ អាចបោះបង់សិទ្ធិបោះឆ្នោត ដោយពួកគាត់មិនមកបំពេញឯកសារ។
នៅរសៀលថ្ងៃទី ២​ មិថុនា លោក សូ សាលួត ចៅសង្កាត់រងទី១ សង្កាត់លលកស បានឲ្យដឹងថា អ្នកដែលបានមកបំពេញឯកសារ(ឯអ)សម្រាប់បោះឆ្នោតថ្ងៃទី​៤ ខាងមុខ បានចំនួន ៧៧នាក់ នៅសល់ ៩៦នាក់ទៀតមិនទាន់មក។
លោកបានប្រាប់ទៀតថា “ខ្ញុំបានផ្សព្វផ្សាយតាមរយៈមេភូមិដែរ ហើយមេភូមិក៍បានផ្សព្វផ្សាយបន្ត តែអត់ឃើញមានអ្នកមកធ្វើ បើតាមដឹងពួកនៅសល់គឺសុទ្ធតែចំណាកស្រុកទាំងអស់” ។
រយៈពេលបបំពេញឯកសារនេះនៅសល់តែ ១ថ្ងៃទៀតទេ គឺថ្ងៃទី ៣ ខែមិថុនា ត្រឹមម៉ោង ៥ល្ងាច។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។