អ្នកភូមិ ពន្លៃ៖  សង្ឃឹមស្រូវ និងដំឡូង លក់បានថ្លៃ ក្រោយបោះឆ្នោតឃុំរួច

នៅពីក្រោយការបោះឆ្នោត អ្នកភូមិភាគច្រើនបានលើកឡើងដូចៗគ្នានិងការនិយាយរបស់អ្នកមីង សុផុន “ហ៊ីម…ណាជាប់ក៏ជាប់ទៅ សុំឲ្យតាស្រូវ និង ដំលូងឡើងថ្លៃទៅបានហើយ”។
គាត់និយាយបន្តទៀតថា យើងជារាស្រ្តធម្មតាមិនសូវយល់ទេរឿងនយោបាយទុកឲ្យគេអ្នករៀនចេះដឹងគេធ្វើទៅ យើងគិតអង្ករច្រកឆ្នាំងសិន។
កសិកដែលដាំលូង និង ធ្វើស្រែកំពុងមិនសប្បាយចិត្តនិងតម្លៃដំលូងនិងស្រូវដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង (ដំលូងស្ងួត១គីឡូ តំលៃ ៣បាតស្មើ៣០០រៀល) ហើយពួកគាត់សង្ឃឹមថានិងឡើងថ្លៃក្រោយពីបោះឆ្នោតរួច។ នេះជាកាលើកឡើងរបស់អ្នកភូមិ ពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នីថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១៧។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ឆោម នីមល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។