សហគមន៍កសិករប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រអាងទឹកពន្លៃបានធ្វើកិច្ចពិភាក្សាមួយ ក្នុងគោលបំណងឲ្យមានការសហការ ចូលរួមថែរក្សា និងការជួសជុល ស្តារប្រព័ន្ធប្រឡាយនាំទឹកចូលស្រែ។ កិច្ចពិភាក្សានេះបានធ្វើឡើងនៅ ការិយាល័យសហគមន៍ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១៧ ដែលមានសហគមន៍កសិករ ចូលរួមប្រមាណជាង ១០នាក់។
លោក មើន នោរ អនុប្រធាន សហគមន៍ បានលើកឡើងក្នុងកិច្ចពិភាក្សានោះថា ការជួសជុលស្ដារប្រព័ន្ធប្រឡាយនាំទឹកចូលស្រែ ជាតម្រូវការរបស់ប្រជាកសិករ ។ បន្ទាប់ពីនោះ កសិករម្នាក់ដែលជា អនុប្រធានក្រុមទី ១៦ នៃសហគមន៍ លោក ឈួត ណុល បានលើកឡើងពីបញ្ហាកាប់ទំនប់បង្ហូរទឹក នៅកន្លែងខ្លះដែលខ្វះប្រព័ន្ធលូ ជួបការលំបាក ក្នុងការនាំទឹកចូលស្រែ។
ចុងបញ្ចប់នៃកិច្ចពិភាក្សាអនុប្រធាន សហគមន៍បានដោះស្រាយបញ្ហាដោយដាក់ផែនការរៀបចំដាក់លូបន្ថែម តាមសំណើរ របស់ប្រជាកសិករ។
រាយការណ៍ដោយពលរដ្ឋអ្នកសារពត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម