នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ លោក ង៉ែត ហ៊ាង មេឃុំ អូរតាប៉ោង បានដឹកនាំកម្លាំងប្រជាការពារ
នឹងប្រជាពលរដ្ឋ ចុះកាយផ្លូវដីស្រែ ដែលទើបនឹងសាងសង់រួច ដើម្បីរំដោះទឹកឲ្យហូធ្លាក់ទៅក្រោម។
សកម្មភាពនេះ ធ្វើឡើងនៅបន្ទាប់ពីស្រូវរបស់ប្រជាពលរដ្ឋប្រមាណជាង ៦៧ហិកតា កំពុងទទួលរងការបំផ្លាញខូចខាតដោយការជន់ទឹកជន់លិច។ ក្រុមប្រជាពលរដ្ឋ កំពុងប្រឹងប្រែងយ៉ាងស្វិតស្វាញ ក្នុងការសង្រ្គោះស្រូវរបស់ពួកគាត់នេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន