ប្រជាពលរដ្ឋដែលប្រើឯកសារបញ្ជាក់អត្តសញ្ញាណ(ឯអ) ប្រឈមការបោះបង់សិទ្ធិបោះឆ្នោត

ប្រជាពលរដ្ឋជាង១៦ម៉ឺននាក់ក្នុងចំណោមជាង៣២មឺននាក់ដែលប្រើឯកសារ(ឯអ) ទទួលបានឯកសារសម្រាប់ចូលរួមបោះឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ៥០% នៃ​ពលរដ្ឋ​ជាង ៣២​ម៉ឺន​នាក់​ដែល​មិន​ទាន់​មាន​ឯកសារ​សម្រាប់​បោះឆ្នោត​នោះ ទទួល​បាន​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ ដើម្បី​អាច​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​ហើយ។
អ្នកនាំពាក្យ(គ ជ ប)លោ ហង្ស ពុទ្ធា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី ២៧ មិថុនា នាស្នាក់ការ(គ ជ ប) បញ្ហាប្រជាពលរដ្ឋខ្វះឯកសារបោះឆ្នោតនេះ សមាជិក គ ជ ប ទាំង9នាក់ចុះទៅមូលដ្ឋានដើម្បីដោះស្រាយ។
លោកបន្តថា៖”ខ្ញុំយល់ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោត ហើយមានឈ្មោះក្នុងបញ្ជី សុទ្ធតែមានស្មារតីក្នុងការចូលរួមកិច្ចការនយោបាយ”។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួ​ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។