ថ្លែងនៅក្នុងវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកបាកាននៅឃុំស្នាមព្រះ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧ លោក នាយកសាលាចំបក់មាស បានលើកឡើងថា គ្រូបង្រៀនបានទទួលប្រាក់ខែកែនច្រើន ប៉ុន្តែបង្រៀនសិស្សអសកម្ម ពុំសូវមកសាលាទេ ដែលហេតុធ្វើឲ្យសិស្សរៀនមិនចេះ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីការិយាល័យអប់រំស្រុកបានបកស្រាយថា លោកមិនបានដឹង ដោយសារសាលាមិនបានធ្វើរបាយការណ៍ជូនលោក។
ទោះជាយ៉ាងណា លោកនាយកសាលាហាក់អស់សង្ឃឹមចំពោះការឆ្លើយតបរបស់មន្រ្តីការិយាល័យអប់រំ ហើយថាបញ្ហានេះមានតែទុកឲ្យលោកមេឃុំជាអ្នកដោះស្រាយ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ព្រំ ចាន់ដេង