ពលរដ្ឋបារម្ភពីសុខភាពក្រោយពេលមានការចាក់សំរាមលើទំនប់ទឹក

ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំមួយក្នុងខេត្តក្រចេះ បារម្ភពីសុខភាពក្រោយពេលមានគេយកសំរាមទៅចាក់នៅខាងលើទំនប់ទឹកដែលអ្នកភូមិប្រើប្រាស់ប្រចាំថ្ងែ។

ពលរដ្ឋម្នាក់តំណាងឲ្យអ្នកភូមិកន្តួត ឃុំកន្តួត ស្រុកចិត្របុរី លើកឡើងអំពីបញ្ហារប្រឈមនៅក្នុងវេទិកាមួយ កាលពីព្រឹកថ្ងៃទី ១៤ ខែកក្តដា ឆ្នាំ ២០១៧ ដែលមានមនុស្សចូលរួមប្រមាណជាង២០០នាក់។ លោកបាននិយាយថា សព្វថ្ងៃប្រពលរដ្ឋនៅក្នុងភូមិរបស់គាត់កំពុងរងផលប៉ះពាល់ពីការចាក់សំរាមនៅខាងលើទំនប់ទឹក ដែលពួកគាត់ប្រើប្រាស់ជាប្រចាំថ្ងៃ។ ពលរដ្ឋរូបនេះបន្ថែមស្នើទៅអាជ្ញាធរមេត្តាជួយអន្តរាគមនិងរកដំណោះស្រាយសម្រាប់អ្នកភូមិទាំងអស់ផង។

ឆ្លើយតបនិងបញ្ហា ដែលបានលើកខាងលើ គណៈអភិបាលស្រុក បានទទួលយកសំណើរទាំងនោះ ហើយសន្យាថា នឹងរៀបចំឲ្យមានកន្លែងចាក់សំរាមថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តក្រចេះ អ្នកស្រី នេត នឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។