សមាជិកក្រុមប្រឹក្សាក្រុង និងស្រុក មួយចំនួនដែលមានវ័យចំណាស់ ជួបបញ្ហាក្នុងការចាប់យកចំណេះដឹង សម្រាប់ធ្វើការអភិវឌ្ឍន៍មូលដ្ឋាន។
នាយកប្រតិបត្តិអង្គការអនាគតកុមារ ដែលអនុវត្តន៍លើគម្រោងអភិបាលកិច្ចល្អ លោក ខែម សុខុន បានលើកឡើងថា ក្រុមប្រឹក្សា ស្រុក ក្រុងខ្លះ មានវ័យចំណាស់ គ្មានជំនាញលើការងារអភិវឌ្ឍន៍មូលដ្ឋាន ។ លោកថា ពេលខាងលោកផ្តល់វគ្គបណ្តុះបណ្តាលដល់ពួកគាត់ ឃើញថា ការទទួលបានចំណេះដឹងរបស់គាត់នៅមានកំរិតទាប។
«ខ្ញុំកំពុងគិតថា រកវិធីសាស្ត្រអី សម្រាប់ផ្តល់ចំណេះដឹងដល់ពួកគាត់ ដើម្បីឲ្យពួកគាត់ចាប់យកបាន»។ នេះគឺជាសម្តីរបស់លោក ខែម សុខុន នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានVOD នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ នៅការិយាល័យអង្គការ ពន្លឺកុមារ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ក្រុមប្រឹក្សា ស្រុក ក្រុង មានតួនាទី សំខាន់ លើការងារអភិវឌ្ឍន៍មូលដ្ឋានដូចជា ចុះពិគ្រោះយោបល់មូលដ្ឋាន នឹងផ្សព្វផ្សាយព័ត៌មាន កសាងផែនការអភិវឌ្ឍន៍មូលដ្ឋាន គ្រប់គ្រង និងចាត់ចែងថវិកាឲ្យមានប្រសិទ្ធភាព តម្លាភាព ដូច្នេះក្រុមប្រឹក្សាត្រូវតែមានចំណេះដឹងទើបមូលដ្នានមានការអភិវឌ្ឍន៍លឿន។
រាយការណ៍ដោយពលរដ្ឋអ្នកសារពត៍មានខេត្តពោធិ៍សាត់ លោក នូ រ៉េន