ពលរដ្ឋនៅឃុំមួយក្នុងខេត្តកំពង់ធំ បារម្ភពីការបាត់បង់សត្វពាហនៈ បន្ទាប់ពីបានឃើញគោ ក្របី អ្នកភូមិងាប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់។
ពលរដ្ឋម្នាក់អ្នកមីង ឡាំ វី ជាម្ចាស់គោដែលទើបនិងងាប់កាលពីថ្ងៃទី ១៩ខែកក្កដា ឆ្នាំ ២០១៧នៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក បានឲ្យដឹងថា គាត់បានយកគោទៅចងឲ្យស៊ីស្មៅដូចធម្មតា ប៉ុន្តែនៅពេលដែលគាត់ទៅដឹកយកមកផ្ទះវិញ ស្រាប់តែឃើញប្រកាច់ដួលងាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ពលរដ្ឋម្នាក់ទៀតលោក កាយ បាននិយាយថា គោរបស់គាត់មួយក្បាលក៏បានងាប់ដែរនៅថ្ងៃខាងលើ ខណៈពេលដែលគាត់យកទៅចង់ឲ្យស៊ីស្មៅនៅក្នុងចម្ការកៅស៊ូរ។
លោកបន្តថា ប៉ុន្មានខែកន្លងមកនេះ មានគោក្របីរបស់អ្នកភូមិបានងាប់ជាបន្តបន្ទាប់ ហើយនៅតែរកមូលហេតុថា បណ្តាលមកពីជម្ងឺអ្វីឲ្យពិតប្រាកនៅឡើយទេ។
ក្រុមប្រជាពលរដ្ឋបានសម្តែងនូវក្តីបារម្ភ និងសំណូមពរឲ្យអាជ្ញាធរជួយសិក្សាររកមូលហេតុនិងបង្ការការឆ្លងរាតត្បាតបន្តទៀត។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ជៀម វឿន និង អ្នកស្រី ង៉ាន សុខា