អត្រាជម្ងឺគ្រុនចាញ់ត្រូវបានថយចុះនៅក្នុងឆ្នាំ ២០១៧នេះ បើប្រៀបធៀបទៅនិងប៉ុន្មានឆ្នាំកន្លងមក បន្ទាប់ពីបានធ្វើតេស្តរកមើលមេរោគនេះ។
លោក សាញ់ សុខា ប្រធានមណ្ឌលសុខភាព ឃុំទីពោ បានឲ្យដឹងថា អត្រាអ្នកដែលកើតមានជម្ងឺគ្រុនចាញ់ (VMW) នៅក្នុងឆ្នាំនេះ មានការថយចុះគួឲ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋទាំងអស់គាត់ចេះពីរបៀបថែរក្សានិងការពារខ្លួន មិនឲ្យកើតមានជម្ងឺនេះ។
ការមានប្រសាសន៍របស់លោកបែបនេះ គឺធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលមួយ ដល់ក្រុមអ្នកស្ម័គ្រចិត្តព្យាបាលជម្ងឺគ្រុនចាញ់ ក្នុងបណ្ឌលសុខភាពឃុំទីពោ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកបានបន្ថែមទៀតថា មន្ទីសុខាភិបាលមានគោលដៅលុបបំបាត់ជម្ងឺគ្រុនចាញ់ (VMW) ឲ្យអស់នៅក្នុងឆ្នាំ ២០២៥ខាងមុខនេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ធំ លោក ជៀម វឿន