មន្ត្រីផ្នែករៀបចំសហគមន៍នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបាន បើកវគ្គផ្សព្វផ្សាយពីការដោះស្រាយទំនាស់ដល់សហគមន៍កសិករប្រើប្រាស់ទឹក ប្រព័ន្ធធារាសាស្ត្រលំហាច ដែលមានគណៈកម្មការសហគមន៍ចូលរួមសរុបចំនួន ៤១ នាក់ មកពី ស្រុកចំនួនបីគឺស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូណ៌នៅ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ នៅវត្តរវៀងជុំហៅ(វត្តអណ្ដូងរវៀង) ក្នុងឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មេរៀនដែលមន្ត្រីផ្នែករៀបចំសហគមន៍ យកមកបង្រៀន រួមមាន ការស្វែងយល់អំពីទំនាស់ (តើទំនាស់ជាអ្វី?) ប្រភេទនៃទំនាស់ (វិជ្ជមាន និងអវិជ្ជមាន) និងរសម្រសម្រួលទំនាស់ ដែលមានជាប្រភេទរូបមន្ត ឈ្នះចាញ់ ចាញ់ចាញ់ និង ឈ្នះឈ្នះ។
រាយការណ៍ដោយពរដ្ឋអ្នកសារពត៌មានខេត្តកំពង់ឆ្នាំ លោក គិម សេង