កម្មកររោងចក្រញ៉ូវអូរៀន ដួលសន្លប់ ៥៧នាក់ កំពុងសំរាកនៅមន្ទីពេទ្យមូលមិត្ត

កម្មកររោងចក្រញ៉ូវអូរៀន ស្ថិតនៅក្នុងសួនកាណាឌីយា ប្រមាណ ៥៧នាក់បានដួលសន្លប់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យមូលមិត្ត ចំណែកអ្នកដែលមានអការៈធ្ងន់ធ្ងរត្រូវបានបញ្ចូនទៅមន្ទីពេទ្យលោកសង្ឃ និងមន្ទីពេទ្យកាលម៉ែត្រ ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៧ ដោយអ្នកដួលសន្លប់ទាំអស់ជាកម្មការិនី។ បើតាមការរៀបរាប់ប្រាប់ពីសំណាក់កម្មការិនីឲ្យដឹងថា ការដួលសន្លប់នេះគឺមិនដឹងមូលហេតុច្បាស់លាស់ទេ ដោយកម្មករខ្លះគាត់និយាយថាគាត់តឹងដើមទ្រូងពិបាកដកដង្ហើម ខ្លះត្រជាក់ចុងដៃចុងជើងទាន់តែម្តងខ្លះរកក្អួតឈឺក្បាល។

ជាការឆ្លើយតប អ្នកគ្រប់គ្រាងរោងចក្រ និងថ្នាក់ដឹកនាំសហជីព Ccawduប្រចាំរោងចក្របានឯកភាពអនុញ្ញាតិឲ្យកម្មករទាំងអស់ក្នុងរោងចក្រឈប់សំរាកចំនួនពីរថ្ងៃ តែចំពោះកម្មករដែលបានដួលន្លប់ត្រូវសំរាកទៅតាមវិជ្ជបញ្ចារបស់គ្រូពេទ្យ។

ដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា គិត ឡេង

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។