ពលរដ្ឋមួយចំនួននៅឃុំមួយ ក្នុងខេត្តពោធិ៍សាត់ ស្នើឲ្យរដ្ឋាភិបាល ជួយរកទីផ្សារសម្រាប់លក់ស្រូវ ខណៈពួកគាត់កំពុងប្រមូលផល ហើយមានឈ្មួញមកទម្លាក់តម្លៃ។
កសិករម្នាក់លោក មុំ ធេង អាយុ ៥៧ឆ្នាំ រស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន បាននិយាយថា គាត់បានប្រមូលផលស្រូវរួចរាល់ហើយ ប៉ុន្តែគ្មានឈ្មួញណាហ៊ានទិញថ្លៃនោះទេ មានតែមកទម្លាក់តម្លៃស្រូវរបស់គាត់បន្ថែមទៀត។ លោកបញ្ជាក់ថា «តម្លៃស្រូវនៅតែថោកឡើង មិនរួចខ្លួនទេខ្ញុំ»។
លោកបន្ថែមទៀតថា ដោយសារតែមិនសូវមានឈ្មួញកណ្តាលចុះមកទិញ ទើបស្រូវមានតម្លៃធ្លាក់ចុះ បើប្រៀបធៀបនឹងតម្លៃនៅលើទីផ្សារបច្ចុប្បន្ន គាត់ថាមិនអាចទទួលយកបាននោះទេ ព្រោះនៅពេលដែលទូរទាត់មើលទៅ មិនរួចខ្លួនវិញនោះទេ ធ្វើឲ្យពួកគាត់កាន់តែមានជីវភាពលំបាក លើសដើម។
ប្រជាពលរដ្ឋទាំងអស់ ស្នើឲ្យរាជរដ្ឋាភិបាល នឹងក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគាត់ ឲ្យបានយ៉ាងហោចណាស់តម្លៃក្នុង ១គីឡូ ១០០០រៀលដែរ ទើបអាចមានប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក នួន ឈឿន